|
|
លោក Javier Tebas ប្រធានសហព័ន្ធលីគកំពូលអេស្ប៉ាញ La Liga បានលើកឡើងក្នុងកម្មវិធី Financial Times ថា ក្លឹបសហស្ថាបនិកទាំង៣នៃ European Super League គឺ Barcelona, Real Madrid, និង Juventus ពូកែកុហកជាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅទៀត ។
គួរបញ្ជាក់ថាមូលហេតុនៃដែលលោក Tebas លើកឡើងបែបនេះដោយសារតែលោក Aleksander Ceferin ប្រធាន UEFA បានទម្លាយឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លិប Real Madrid, Barcelona និង Juventus បានជួបពិភាក្សាគ្នានៅផ្ទះលោក Agnelli (ប្រធានក្លឹប Juventus) កាលពីសប្ដាហ៍មុន ដើម្បីនិយាយពីការបន្ដគម្រោង Super League ឡើងវិញ ។
លោក Tebas បន្ថែមទៀតថា៖ "ប្រសិនបើលោក Agnelli មិនពន្យល់នូវអ្វីដែលបានកើតឡើងទេ នោះគាត់គឺជាមនុស្សកុហក។ ក្លឹបទាំង៣បានជួបគ្នានៅផ្ទះរបស់គាត់។ ពួកគេបានធ្វើឱ្យមានការខូចខាតច្រើនណាស់ " ៕
ប្រភព: Dailymail
LA LIGA ESPANYOL VS BARCELONA 16/05/2025 02:30 ...
LA LIGA GETAFE VS ATHLETIC CLUB 16/05/2025 02:30 ...
LA LIGA OSASUNA VS ATLETICO MADRID 16/05/2025 00:00 ...
លោក Carlo Ancelotti នឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ Brazil នៅថ្ងៃទី 26 ខែឧសភា បន្ទាប់ពីបញ្ចប់ការប្តេជ្ញាចិត្តរបស់គាត់ជាមួយ Real Madrid ។...
Sport BILD រាយការណ៍ថា Bayern Munich កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើ Florian Wirtz ពី Bayer Leverkusen ដោយក្លឹបបានរៀបចំសំណើរ 100 លានអឺរ៉ូសម្រាប់ខ្សែបម្រើរូបនេះ។...